Section 11, Song of Myself

ចម្រៀងឤត្ម័នខ្ញុំ
ក័ណ្ឌ - ១១
កម្លោះៗម្ភៃប្រាំបីនាក់ងូតទឹកក្បែរច្រាំង,
កម្លោះៗម្ភៃប្រាំនាក់ហើយសុទ្ធតែរីករាយរាក់ទាក់;
នៅជាភាពស្ដ្រីអស់ម្ភៃប្រាំបីឆ្នាំដ៏សែនកំសត់ម្នាក់ឯង ។

នាងមានផ្ទះនៅជិតមាត់ច្រាំង,
នាងស្លៀកពាក់សង្ហាយ៉ាងប្រណិតពួនក្រោយរនាំងបង្អួច ។

តើកម្លោះណាមួយដែលនាងស្រឡាញ់ជាងគេ?
អ្ហា! ឤអត់ផ្ទះនោះហើយឬដែលនាងឃើញស្អាតជាងគេ ។

តើនាងគិតទៅណា អ្នកស្រី? ខ្ញុំឃើញនាងហើយ,
នាងកញ្ផ្រោកក្នុងទឹកឯណោះតើ, ដ្បិតនាងនៅធ្មឹងក្នុងបន្ទប់ ។

រាំផង សើចផង ដើរតាមេ    ឆ្នរខ្សាច់ដែលមានអ្នកមុជទឹកជាទីម្ភៃប្រាំបួន,
អ្នកឯទៀតពុំឃើញនាងទេ, តែនាងឃើញគេទាំងនោះហើយស្រឡាញ់គេទៀត ។

ពុកចង្កាកម្លោះីងាំអស់សើមស្រឤប់, ទឹកនៅស្រក់ពីសក់វែងនៅឡើយ,
ជាខ្សែឆ្មារៗពាសពេញខ្លួនគេ ។

ដៃបាំងបាត់ក៏រវើកលើខ្លួនគេដែរ,
ដៃវាអូសញ័រៗពិីសៀតផ្កាចុះ និង ខាងឆ្អឹងជំនី ។

កម្លោះៗបន្ដែតខ្លួនផ្ងាពោះ, ពោះ ស ភ្លឹងឡើងប៉ោងបាច់ឆ្ពោះសូរិយា,
គេមិនស្មានថាតើនណា ជ្រមុជក្បាលទៅក្នុងទឹកបាចសាចទឹកឡើយ ។

នែដ ថៀ សចេតិនៀ ១១, ០១/៣១/២០១៤