Section 3, Song of Myself

ាំនៀង ថៀ យំសលេថ : ាំចេតិនៀ ៣
ចម្រៀងឤត្ម័នខ្ញុំ

ក័ណ្ឌ - ៣ 
ខ្ញុំឮគេព្រោកគ្នា ជជែកគ្នាពីភពដើមនិងទីអវសាន,
តែខ្ញុំនៅស្ងៀម មិនជជែកពីភពដើមឬទីអវសានទេ ។

វាគ្មានការចាប់ផ្ដើមពីកាលណាជាជាងពេលឥឡូវនេះទេ ។
ក៏វាគ្មានយុវវ័យឬវ័យពីកាលណាជាជាងបច្ចុប្ប័ន្នដែរ,
ហើយក៏វាគ្មានសុក្រិតភាពជាជាងបច្ចុប្ប័ន្នឡើយ
ឬក៏វាគ្មានឋានសួគ៌ឬឋាននរកជាជាងបច្ចុប្ប័ន្នដែរ ។

ប្រឹង ហើយ ប្រឹង ហើយ ប្រឹង
ជម្រុញបង្កើតលោកជានិច្ច ។

ក្នុងទីងងិត ក៏ដូចទីភ្លឺ ទៅមុខដូចគ្នា, សារធាតុនិងកំណើនចេះតែមាន,
        កាមគុណមានជានិច្ច ។
អត្ដសញ្ញាណកម្មចាក់ចូលគ្នាជានិច្ច, ភាពខុសគ្នាក៏មានជានិច្ច, បង្កបង្កើតជីវិត
                            តៗជានិច្ច ។

នឹងបរិយាយឲ្យល្អិតល្អន់ក៏ឥតប្រយោជន៍ ពហុសូត្រនិងអនក្ខរជនសោយ
                        ទុក្ខវេទនាដូចគ្នា ។

ប្រាកដភាពក៏ដូចមហាប្រាកដភាព ក្របទ្វារភ្ផាប់គ្នាម៉ឹងនឹងធ្នឹម បង្កង់ដៃរណែង
                            ជាប់គ្នាទាំងអស់,
ម៉ឹងរឹងមាំដូចសេះ ប្រេមវន្ដ ក្រអឺត ជាអគ្គិសនី
ខ្ញុំនិងឤថ៌កំបាំងនេះនៅទីនេះយើងឈរជ្រងោ ។

បរិសុទ្ធថ្លាគឺវិញាណខ្ញុំ ហើយអស់ទាំងមិនមែនវិញាណខ្ញុំក៏បរិសុទ្ធថ្លាដែរ ។

អត់មួយអត់ទាំងពីរ ហើយផ្លូវងងិតបញ្ផាក់ដោយពន្លឺ
ល្គឹកណាតែផ្លូវងងិតផ្ដល់នូវភស្ដុតាងដែរ ។

បង្ហាញភាពយ៉ាងប្រសើរហើយបំបែកចេញពីសម័យឤក្រក់នាំឲ្យមួម៉ៅ,
ដោយយល់ថាភាពសុក្រិតនិងភាពហ្នឹងហ្ន៏នៃវត្ថុនានានៅពេលគេព្រោកគ្នា
        ខ្ញុំនៅស្ងៀម, ហើយខ្ញុំទៅចុះមុជទឹកផ្អៀងផ្អងមើលរូបកាយខ្ញុំ ។

ខ្ញុំស្វាគមរាល់សរីរាង្គនិងអវ:យវ:របស់ខ្ញុំ និងរបស់មនុស្សណារាក់ទាក់នឹងភាពស្អាត,
ពុំមានមួយ “អ៊ីន្ឈ (និចហ)” ណាឬចំណែកមួយ “អីន្ឈ” ណាអប្រិយឡើយហើយក៏
                    គ្មានមួយណាមិនជិតស្និតជាងមួយណាដែរ ។
ខ្ញុំពេញចិត្ដមែនទែន--- ខ្ញុំឃើញ, របាំរាំ, សើច, ច្រៀង;
បីដូចព្រះមកប្រទានស្នេហ៍ដេកក្បែរខ្ញុំអស់មួយយប់ហើយចាកចរលបៗ
ទៅពេលព្រឹកស្រាងៗ,
បន្សល់ទុកឲ្យខ្ញុំនូវកន្សែង សៗ មួយកញ្ផោិសីំរាប់លំអផ្ទះដោយភាពសម្បូណ៌;
តើឲ្យខ្ញផ្មុំក្អាការទទួលនិងការយល់ដឹងហើយស្រែកប្រាប់ចក្ខុខ្ញុំឬ,
ថា គេបត់ចេញពីការសំឡឹងមិនដាក់ភ្នែកពីក្រោយហើយចុះទៅថ្នល់,
ហើយចាប់ពីសូន្យហើយចង្អុលទៅមួយសេនឲ្យខ្ញុំ,
ពិតជាតម្លៃមួយ ពិតជាតម្លៃពីរ, ហើយអ្វីទៀតនៅខាងមុខ?

Languages and Sections