Section 1, Song of Myself

ចម្រៀងឤត្ម័នខ្ញុំ
ក័ណ្ឌ - ១
 
ឤត្មាខ្ញុំធ្វើពិធីសម្ដែងសេចក្ដីអបអរឤត្ម័នខ្ញុំ, ហើយច្រៀងពីខ្លួនឯង,
ហើយអ្វីឤត្មាខ្ញុំសន្មត់ ខ្លួនអស់លោកក៏ត្រូវសន្មត់
ព្រោះគ្រប់កោសិការបស់ឤត្មាខ្ញុំក៏ជាកោសិកាបេស់អស់លោកដែរ ។
 
ឤត្មាខ្ញុំត្រែតត្រតចំណាយពេល ហើយអញ្ផើញព្រលឹងខ្ញុំ,
ឤត្មាខ្ញុំបន្ទេរហើយចំណាយពេលតាមសំរួលទស្សនាទងស្មៅរដូវប្រាំង ។
 
អណ្ដាតខ្ញុំ រាល់កោសិកានៃឈាមខ្ញុំ កើតពីដីនេះ ខ្យល់នេះ,
កើតទីនេះពីម៉ែ-ឪកើតទីនេះ ដែលកើតពីឪពុកម្ដាយកើតទីនេះដែរ
ហើយដែលកើតពីមាតាបិតាដូចគ្នា,
ឤត្មាខ្ញុំមានឤយុសាមសិបប្រាំពីរឆ្នាំ តែសុខភាពនៅល្អដដែល សង្ឃឹមដល់ស្លាប់ ។
 
គោលជំនឿ និង សាលាគំនិតបានសាបរលាបហើយ,
តែនៅកប់ក្នុងអន្លង់កាល ប៉ុន្ដែមិនសាប់សូន្យសោះទេ,
ឤត្មាខ្ញុំ បណ្ដោយឲ្យធាតុល្អ ឬ ឤក្រក់ ឤត្មាខ្ញុំបណ្ដោយឲ្យនិយាយតាមចិត្ដ,
គ្មានការចង្អៀតចង្អល់ ធុញទ្រាន់នូវកម្លាំងដើមរបស់ធម្មជាតិឡើយ ។

Languages and Sections