Section 2, Song of Myself

ចម្រៀងឤត្ម័នខ្ញុំ
 
ក័ណ្ឌ - ២     
ផ្ទះទាំងឡាយនិងបន្ទប់នានាពេញដោយក្លិនទឹកអប់,
ខ្ញុំដកដង្ហើមចូលទាំងគន្ធពិដោរខ្លួនខ្ញុំ ហើយដឹងថាក្លិនវា ហើយចូលចិត្ដក្លិនវា,
ស្រារែងស្រវឹងតែខ្ញុំមិនបណ្ដោយសោះទេ ។
 
ឤកាសមិនមែនទឹកអប់ទេ វាគ្មានរសជាតិស្រវឹងឡើយ ហើយវាគ្មានពណ៌ដែរ
វាសំរាប់មាត់ខ្ញុំរហូត ខ្ញុំជាប់ស្នេហ៍នឹងវាហើយ,
ខ្ញុំនឹងទៅមាត់ច្រាំងប្របព្រៃ ហើយស្រាត
ខ្ញុំឆ្កួតនឹងវាហើយ ចង់ប៉ះនឹងវាផ្ទាល់ ។
 
ផ្សែងចំហាយហុយចេញពីដង្ហើមខ្ញុំ,
សម្លេងខ្ទ័របកវិញ រលកទឹករង្វង់កងៗ សម្លេងហ៊ឹមៗឫស្សគល់ស្នេហ៍ 
បែបសរសៃសូត្រ ប្រគាបឈើ និង វល្ល័ជាតិ,
បស្សាស: អស្សាស:ខ្ញុំ ដំណើរបេះដូងខ្ញុំ ចរន្ដឈាមរត់ និង ខ្យល់ចេញចូលកាត់សួត,
ស្នូរស្លឹកឈើស្រស់និងស្លឹកឈើស្ងួត និង ស្នូរមាត់សមុទ្រនិងថ្មសមុទ្រពណ៌ក្រម៉ៅ,
និងស្នូរស្មៅស្ងួតនៅក្នុងរោង,
សម្លេងគ្រ “ល” នៃពាក្យពីមាត់ខ្ញុំរសាត់បាត់ទៅក្នុងរលកធាតុឤកាស,
ការថើបស្រាលៗបន្ដិចបន្ដួច, ឱបរឹតបន្ដិចបន្ដួច, លាតរង្វង់ដៃក្រសោប,
របាំនៃពន្លឺ និង ស្រមោលលើរុក្ខជាតិដោយលំពង់ខ្ចីៗយោលយោក
សប្បាយរីករាយម្នាក់ឯង ឬ តាមវិថីចង្អៀត ឬតាមវាលចំការឬតាមជើងទួល,
ឤរម្មណ៍ថាសុខភាពល្អ, សម្លេរលាក់កណ្ដាលថ្ងៃត្រង់ជាក់ ចម្រៀងចេញពីខ្ញុំពីគ្រែ
ហើយប៉ះព្រះឤទិត្យ ។
 
តើអ្នកបានគិតគូរមួយពាន់អេក្កឺរ1 យ៉ាងហោច? តើលោកបានគិតគូរពីភពផែនដីទេ?
តើលោកបានហាត់យូរទេដើម្បីរៀនឤន?
តើលោកមានឤរម្មណ៍មោទនដោយបានចាប់បានន័យរបស់កំណាព្យទាំងឡាយដែរទេ,
 
ឈប់នៅជាមួយខ្ញុំនៅថ្ងៃនេះនិងយប់នេះទៅ អស់លោកនឹងបានយល់ដើមកំណើត
នៃកំណាព្យពិតមិនខាន
អស់លោកនឹងបានពីធរណីនិងសូរិយាពុំខាន (នៅមានព្រះឤទិត្យរាប់លានទៀត),
អស់លោកនឹងលែងទទួលពីអ្នកទីពីរ ឬ ទីបី, ឬក៏ស្ដាប់តាមពាក្យខ្មោច,
ឬក៏ស្ដាប់តាមតួខ្មោចក្នុងសៀវភៅទៀតហើយ,
អស់លោកក៏មិនត្រូវឤងចក្ខុខ្ញុំដែរ ឬ ក៏ចម្លងពីខ្ញុំក៏ទេដែរ,
អស់លោកត្រូវស្ដាប់ឤេយបានគ្រប់ជ្រុងជ្រោយហើយសំរេចយកដោយចិត្ដអស់លោកចុះ ។

Languages and Sections